ស្វែងរកអំបិលកំពត-កែបពិត
ការចុះបញ្ជីអំបិលកំពតកែប ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
អំបិលកំពតកែប ត្រូវបានចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនៅកម្ពុជានៅខែមេសា ឆ្នាំ២០២៣។ វាជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញទី ៥ របស់កម្ពុជា ដែលត្រូវបានចុះបញ្ជីនៅកម្ពុជារួចរាល់។
ក្នុងពេលបច្ចុប្បន្ននេះ អំបិលកំពតកែបកំពុងរៀបចំបែបបទចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅក្នុងសហភាពអឺរ៉ុប ដែលនឹងទទួលបានការការពារយ៉ាងពេញទំហឹងប្រឆាំងនឹងការប្រើប្រាស់មិនត្រឹមត្រូវ ទំនិញក្លែងក្លាយ ឬ ការដកហូតឈ្មោះរបស់ខ្លួនមកវិញ ដើម្បីធានាដល់អ្នកប្រើប្រាស់ឲ្យពួកគេអាចរីករាយនឹងអំបិលកំពតកែបពិតប្រាកដ។
ការធានានូវម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
សូមអរគុណដល់ការការពារម៉ាកសម្គាល់ភូមសាស្រ្តទំនិញ ដែលធ្វើឲ្យអ្នកប្រើប្រាស់ដែលទិញអំបិលកំពតកែប ទទួលអត្ថប្រយោជន៍ពីការធានាយ៉ាងពេញលេញលើគុណភាព និងប្រភពដើមនៃផលិតផល៖
អំបិលមានប្រភពមកពីផលិតករដែលរស់នៅក្នុងតំបន់ផលិត អំបិលកំពត-កែបការផលិតអំបិល បានអនុវត្តន៍តាមសៀវភៅបន្ទុកមានប្រព័ន្ធស្វែងរកទឹកដានគ្រប់គ្រាន់គុណភាពអំបិលត្រូវបានពិនិត្យ និងបញ្ជាក់ត្រឹមត្រូវការអនុវត្តតាមបច្ចេកទេស គុណភាព និងប្រពន្ធ័ស្វែងរកតឹកដានត្រូវបានបញ្ជាក់ដោយស្ថាប័នត្រួតពិនិត្យដែលទទួលស្គាល់កម្រិតអន្តរជាតិ។ដោយសារវិធីសាស្រ្តផលិតអំបិលតាមបែបប្រពៃណី គឺជាកាតព្វកិច្ចចាំបាច់សម្រាប់ប្រើប្រាស់ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដូចនេះហើយទើបអំបិលកំពតកែបនៅតែផលិតដោយកសិករខ្នាតតូច ដែលពួកគេទទួលបាននូវចំណូលសមរម្យសម្រាប់ការងាររបស់ពួកគេ។
ពត៌មានផ្សេងទៀតពីស្លាកសញ្ញា
នៅលើស្លាកសញ្ញាគួរតែបង្ហាញ៖
លេខឡូរ៌ឧទា. “លេខឡូរ៌ ________”កាលបរិច្ឆេទផុតកំណត់ឧទា. “ផុតកំណត់ថ្ងៃ __ / __ / __”ឈ្មោះ អាសយដ្ឋាន និងលេខទំនាក់ទំនងរបស់ផលិតករ ឬ ក្រុមហ៊ុន ដែលវេចខ្ចប់ទំនិញនោះ។