តួនាទីរបស់សមាគម

អំពីអំបិលកំពតកែបសេចក្តីពិពណ៏នាអំពីផលិតករ

អំបិលកំពតកែបបានចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលមានលក្ខណះដូចគ្នាទៅនឹងស្រាសាមប៉ាញ (Champagne) របស់ប្រទេសបារាំង និងសាច់ជៀមផាម៉ា (Parma Ham) របស់ប្រទេសអ៊ីតាលី។ ការទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ មានន័យថាបានទទួលស្គាល់លក្ខណះពិសេសេនៃគុណភាពរបស់អំបិលដែលផ្សារភ្ជាប់ទៅនឹងតំបន់ភូមិសាស្ត្រនៃខេត្តកំពត និងខេត្តកែប។ ខាងក្រោមនេះជាសេចក្តីសង្ខេបអំពីកត្តាដែលធ្វើឲ្យអំបិលកំពតកែបមានលក្ខណះពិសេស៖

  • លក្ខណៈនៃតំបន់ភូមិសាស្ត្រ៖ អំបិលកំពតកែប បានទទួលឥទ្ធិពលពិសេសពីលក្ខខណ្ឌអាកាសធាតុ និងគុណភាព នៃបរិស្ថាននៃតំបន់។ ខ្យល់នៃតំបន់ឆ្នេរ និងសំណើមមធ្យម រួមជាមួយកម្រឹតរំហួតខ្ពស់នៅរដូវប្រាំង មានលក្ខណៈ សមស្របសម្រាប់ការផលិតអំបិលតាមបែបបុរាណ និងតាមបែបធម្មជាតិ។
  • បច្ចេកទេសផលិតតាមបែបបុរាណ ការប្រមូលផលអំបិលធ្វើឡើងដោយប្រើប្រាស់នូវបច្ចេកទេសបុរាណ ដោយ ​បញ្ចូលទឹកទៅក្នុងស្រែអំបិល រួចទុកឲ្យទឹកសមុទ្យរីងស្ងួតពីស្រែអំបិលដោយខ្យល់ និងកម្តៅថ្ងៃ ដោយបន្សល់​ទុកនូវអំបិល។ បច្ចេកទេសនេះធានាបាននូវការកកើតអំបិលបន្តិចម្តងៗ តាមដំណើរធម្មជាតិ ដែលអាចពង្រឹង​រសជាតិ និងភាពល្អឥតខ្ចោះនៃគ្រាប់អំបិល។
  • លក្ខណៈ និងគុណភាពប្លែកពីគេ៖ ការទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ​ បានបញ្ចាក់ យ៉ាងច្បាស់អំពី​ភាព​​ប្លែកគេនៃ រសជាតិ ភាពល្អឥតខ្ចោះនៃគ្រាប់អំបិល និងគុណភាពនៃអំបិល ដែលមិនអាចយកទៅផលិត​នៅតំបន់ណាផ្សេងទៀតបានឡើយ។ ទាំងនេះរួមបញ្ចូលទាំងអនាម័យល្អ រស់ជាតិឆ្ងាញ់ និងភាពស្រួយនៃគ្រាប់​អំបិល ដែលជួយលើករសជាតិអាហារឲ្យប្រសើឡើង។
  • ផលប្រយោជន៌ចំពោះសេដ្ឋកិច្ច និងវប្បធម៌៖ ការទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ បានជួយលើក​កម្ពស់ជីវភាពផលិតករអំបិលក្នុងតំបន់ តាមរយៈការថេរក្សារបច្ចេកទេសផលិតតាមបែបបុរាណ និងការលើក​កម្ពស់អំពីគុណភាពពិសេសនៃអំបិល។ វាក៏ជួយជម្រុញសេដ្ឋកិច្ចក្នុងតំបន់តាមរយៈការផ្តល់តម្លៃបន្ថែមនៅលើ​ផលិតផល និងតាមរយៈការទាក់ទាញភ្ញៀវទេសចរណ៌។
  • និរន្តភាព និងអភិរក្ស៖  ការទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ បានជួយលើកកម្ពស់ការអនុវត្តន៌​ប្រកបដោយនិរន្តរភាព ដើម្បីការពារគុណភាព និងកេរ៌្តឈ្មោះនៃផលិតផល។ សម្រាប់ការផលិតអំបិលកំពតកែប យើងបានប្រើប្រាស់បច្ចេកទេសដែលជួយដល់បរិស្ថាន និងជួយដល់ការអភិរក្សបច្ចេកទេសបុរាណ ដែលបាន​បន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ ជារួមអំបិលកំពតកែប មិនត្រឹមតែជាផលិតផលដែលមានគុណភាព និងរស់ជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាក៏ជាកេរ៌្តដំណែល​វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលសាកសម្យនឹងទទួលបានការទទួលស្គាល់ និងការការពារ។

    អំពីអំបិលកំពតកែប

    ដីស្រីអំបិលដែលបានកត់ត្រាក្នុងប្លង់មានទំហំ ៤,៧២១ ហ.ត ដែលក្នុងនោះមាន ៣,៧២៦ ហ.ត ស្ថិតនៅក្នុងខេត្តកំពត និង​៩៩៦ ហ.ត ស្ថិតនៅក្នុងខេត្តកែប។ ផលិតករសរុបមានចំនួន ២០០ គ្រួសារ។ដីស្រែអំបិលទាំងអស់ពុំត្រូវបានប្រើប្រាស់សម្រាប់ការផលិតអំបិលនោះទេ។ ជាក់ស្តែងក្នុងឆ្នាំ ២០២០ ដីស្រែដែលបានផលិតអំបិលមានចំនួន ៣,៦០៦ ហ.ត ដែលស្មើរនឹង ៧៦% ប៉ុណ្ណោះ។ ចំពោះទិន្នផលអំបិលវិញ មានការប្រែប្រួលទៅតាមឆ្នាំ ដោយក្នុងនោះ៖លោកស្រី ប៉ាក ពៅ ជាផលិតករអំបិលកំពតកែបរស់នៅភូមិស្រែ 
  • ឆ្នាំ ២០១៤ - ២០១៦៖ ផលិតកម្មអំបិលទទួលបានជាមធ្យម ១៥៣,៣០០ តោនក្នុង ១ ឆ្នាំ
  • ឆ្នាំ ២០១៧ - ២០១៩៖ ផលិតកម្មអំបិលទទួលបានជាមធ្យម ៣៣,៤៣០ តោនក្នុង ១ ឆ្នាំ
  • ឆ្នាំ ២០២០៖ ផលិតកម្មអំបិលទទួលបាន ៩៦,៣៩០ តោនក្នុង ១ ឆ្នាំ
  • ឆ្នាំ ២០២១៖ ផលិតកម្មអំបិលទទួលបាន ៧៥,០០០ តោនក្នុង ១ ឆ្នាំ
  • ឆ្នាំ ២០២២៖ ផលិតកម្មអំបិលទទួលបាន ៣០,០០០. តោនក្នុង ១ ឆ្នាំ
  • ឆ្នាំ ២០២១៖ ផលិតកម្មអំបិលទទួលបាន ៧៥,០០០ តោនក្នុង ១ ឆ្នាំ

    សេចក្តីពិពណ៏នាអំពីផលិតករ

    លោកស្រី ប៉ាក ពៅ ជាផលិតករអំបិលកំពតកែបរស់នៅភូមិស្រែ 
    “ខ្ញុំមានមោទនភាពណាស់ ដែលគ្រួសាររបស់ខ្ញុំផលិតនូវផលិតផលដែលមានគុណភាពល្អដល់សុខភាពរបស់អ្នក ប្រើប្រាស់’’ លោកស្រី ប៉ាក ពៅ អាយុ ៤៨ ឆ្នាំ មានការសប្បាយចិត្តខ្លាំង នៅពេលដែលនិយាយអំពីការផលិត អំបិលរបស់គាត់។
    លោកស្រី និងកូនៗរបស់គាត់ បានផលិតអំបិល អស់រយះពេលជិត ៣០ឆ្នាំ មកហើយ បើគិតតាំងពីថ្ងៃដំបូងដែល ពួកគាត់បាន ចាប់ផ្តើមផលិតអំបិល ដែលមានគុណភាពល្អជាទីគាប់ចិត្តរបស់អ្នកប្រើប្រាស់។ ពួកគាត់បានរៀនពី បច្ចេកទេសផលិតអំបិលពីឪពុក ម្ដាយរបស់ពួកគាត់ ហើយជារៀងរាល់ឆ្នាំ ចាប់ពីខែតុលា ដល់ ខែឧសភា គ្រួសារនេះ បន្តផលិតរអំបិលដោយប្រើប្រាស់បច្ចេកទេស ទាំងនេះ។ ការងារមួយនេះរវល់បន្តិច ដោយពួកគេចាប់ផ្ដើមធ្វើការតាំងពីថ្ងៃមិនទាន់រះ។ នៅម៉ោងប្រហែល ៤ ទៀបភ្លឺ លោកស្រី ប៉ាក ពៅ និងកូនៗរបស់គាត់ បានក្រោកទៅស្រែអំបិលដើម្បីប្រមូលអំបិល។ ការងាររបស់ពួកគេ រួចរាល់នៅវេលា ម៉ោងប្រមាណ ៩ ព្រឹក។ ក្នុងផ្ទៃដី ០៥ ហ.ត ដែលគ្រួសារមួយនេះ ធ្វើអាជីវកម្ម អាចផលិតអំបិលបានប្រមាណ ១៥០ តោន ជារៀងរាល់ឆ្នាំ។ លោកស្រី ប៉ាក ពៅ បានមានប្រសាសន៍ថា “ផលិតអំបិលដែលល្អសម្រាប់សុខភាព ជាអ្វីដែលខ្ញុំចូលចិត្ត’’!

    លោកស្រី សែម សារ៉ន ជាផលិតករអំបិលកំពតកែបរស់នៅភូមិស្រែ
    លោកស្រី សែម សារ៉ន អាយុ ៤៨ ឆ្នាំ មានប្រសាសន៍ថា គាត់បានចូលរួមផលិត​អំបិល ដោយជួយឪពុកម្ដាយ របស់គាត់តាំង ពីគាត់អាយុ ១៤ ឆ្នាំមកម៉្លេះ។​ រាល់រដូវប្រាំងតាំងពីពេលដែលគាត់នៅក្មេង ឪពុកម្ដាយរបស់គាត់តែង តែបង្ហាត់ជំនាញដែលពួកគាត់ បានរៀនពីជីដូនជីតារបស់គាត់ដល់គាត់។ លោកស្រី រួមគ្នាជាមួយស្វាមីរបស់គាត់ លោក​ ចាន់ សារី បានផលិតអំបិលចំនួន​ ០៥ ហ.ត ដែលនៅតំបន់ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។ លោកស្រី សែម សារ៉ន បានមានប្រសាសន៍ថា “ផលិតអំបិលលើស្រែអំបិល ០៥ ហ.ត គឺជាការងារលំបាកណាស់ ជាពិសេសត្រូវផលិតឲ្យស្របតាមស្តង់ដាម៉ាកសម្គាល់ភូមិសាស្រ្ត’’។ 
    នៅរដូវផលិតអំបិល ពេលវេលាធ្វើការមានរយៈពេលយូរ ប៉ុន្ដែលោកស្រីមិនត្អូញត្អែរទេ។ ប្រាក់ចំណូលដែលគាត់ ទទួលបានពីការ ផលិតអំបិល អាចឲ្យគាត់គិតដល់ផែនការអនាគត់មួយចំនួនដូចជា កែលម្អផ្ទះ និងចំណាយលើការ សិក្សាកូនៗ។ គាត់ដឹងច្បាស់ថា ការប្រឹងប្រែងរបស់គាត់មិនមែនជារឿងអត់ប្រយោជន៌នោះទេ។ នៅពេលរដូវប្រមូលផលចប់ ហើយមេឃធ្លាក់ភ្លៀង លោកស្រី ងាកទៅធ្វើស្រែរហូតដល់រដូវផលិតអំបិលម្តងទៀត។


  • លក្ខណៈពិសេសនៃតំបន់ភូមិសាស្រ្តអំបិលកំពតកែបប្រវត្តិអំបិលកំពតកែប

  • កែប ជាឈ្មោះខេត្តមួយរបស់ប្រទេសកម្ពុជា។ ដំបូងឡើយ ខេត្តកែបគឺជា ក្រុងកែបដែលបានបង្កើតឡើងតាមរយៈអនុក្រឹត ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៩២។ បន្ទាប់មកទៀត តាមរយៈរាជក្រឹត្យ ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០០៨ ក្រុងកែបក៏បានប្តូរជាខេត្តកែបវិញ។
  • កំពត ជាឈ្មោះខេត្តមួយក្នុងចំណោមរាជធានីខេត្តក្រុងទាំង ២៥ របស់ប្រទេសកម្ពុជា។
    នៅតាមតំបន់ផលិតកម្មអំបិលកំពតកែបមានសំបូរទៅដោយព្រៃដើមកោងកាង ដែលមានលក្ខណៈអំណោយផលដល់គុណភាពទឹកសមុទ្រ ដែលជាវត្ថុធាតុដើមដ៏សំខាន់ប្រើប្រាស់សម្រាប់ផលិតប្រភេទអំបិលគ្រួសនិងផ្កាអំបិល។ តាមលទ្ធផលវិភាគដីនៃតំបន់ផលិតកម្មទាំង ៧ នៃខេត្តកំពត និងខេត្តកែប បានបង្ហាញយ៉ាងច្បាស់ថា ដីស្រែបណ្តុះគឺជាប្រភេទដីល្បាយខ្សាច់។ ដីប្រភេទនេះមានឥទ្ធិពលទៅលើគុណភាពពិសេសរបស់អំបិលកំពតកែប ​ដូចដែលមានរៀប រាប់នៅក្នុងចំណុចទី ៤ នៃសៀវភៅបន្ទុក។
    នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន មានតែតំបន់កំពតកែបប៉ុណ្ណោះដែលមានផលិតអំបិល។ អាកាសធាតុនៅតំបន់កំពតកែប ដែលជាប់ទៅនឹងសមុទ្រចិនខាងត្បូង បានផ្តល់នូវបរិយាកាសដ៏ល្អសម្រាប់ការផលិតអំបិលដោយប្រើប្រាស់តែកំដៅព្រះអាទិត្យ។ អំបិលកំពតកែបមានគុណភាពពិសេសដែលផ្សារភ្ជាប់ទៅនឹងតំបន់ភូមិសាស្រ្ត​ (ប្រភេទដី) និង ទេពកោសល្យរបស់អ្នកផលិត និងអាស្រ័យទៅតាមប្រភេទអំបិល។

    ប្រវត្តិអំបិលកំពតកែប

    ដោយយោងទៅតាមលទ្ធផលនៃការសក្សារទៅលើ “ប្រវត្តិ និងគុណភាពពិសេសរបស់អំបិលកំពតកែប” បានបញ្ជាក់ថា ផលិតកម្មអំបិលនៅកម្ពុជាមានប្រវត្តិតាំងពីរាប់ពាន់ឆ្នាំមកហើយ។ មានភស្តុតាង និងឯកសារមួយចំនួនបានបង្ហាញថាអំបិលនៅទឹកដីកម្ពុជាមានតាំងពីសតវត្សទី ៧ មកម្ល៉េះ។

  • យោងតាមឯកសារបង្ហាញថា អំបិលដែលផលិតមាន ៣ ប្រភេទរួមមាន អំបិលគ្រួស អំបិលស្ងោរ និង ផ្កាអំបិល។ ក្នុងចំណោមប្រភេទអំបិលទាំងអស់ អំបិលស្ងោរគឺជាប្រភេទអំបិលដែលមានប្រវត្តិ  ឬវ័យចំណាស់ជាងគេ ដោយមានភស្តុតាងបានបញ្ជាក់ថា អំបិលប្រភេទនេះគឺមានផលិតនៅក្នុងទឹកដីកម្ពុជាតាំងពីសតវត្សទី ១៣ មកម្ល៉េះ។ ការផលិតអំបិលតាមរយៈការស្ងោរទឹកសមុទ្រ គឺជាទេពកោសល្យដ៏ពិសេសមួយរបស់ផលិតករនៅតំបន់កំពតកែប។ តាមរយៈការសាកសួរព័ត៌មានពីផលិតករវ័យចំណាស់ និងមានបទពិសោធន៍យូរឆ្នាំនៅក្នុងតំបន់កំពតកែបបានបញ្ជាក់ថា ប្រភេទអំបិលស្ងោរ គឺមានតាំងពីសម័យអាណានិគមនិយមបារាំង (ចន្លោះឆ្នាំ ១៨៦៣ - ១៩៥៣) មកម្ល៉េះ ហើយបច្ចេកទេសនេះបានបន្តរហូតដល់សម័យសង្គមរាស្រ្តនិយម (ចន្លោះឆ្នាំ ១៩៥៤ - ១៩៧០)។ ក្រោយមកទៀត បច្ចេកទេសនេះមិនត្រូវបានបន្តប្រើប្រាស់ទៀតនោះទេ ដោយសារតែផលិតករបានងាកមកការផលិតអំបិលគ្រួសជំនួសវិញ តាមរយៈការហាលទឹកសមុទ្រដោយពន្លឺព្រះអាទិត្យនៅក្នុងស្រែបណ្តុះ និង ផលិតអំបិលម៉ដ្ឋ (មានលក្ខណៈស្រដៀងគ្នាទៅនឹងអំបិលស្ងោរ) ជំនួសវិញ។
  • ឯកសារខ្លះបង្ហាញថា អំបិលមានផលិតនៅតំបន់កំពតកែបតាំងពីសម័យអាណានិគមនិយមបារំាងមកម្ល៉េះ (នៅក្នុងកំឡុងឆ្នាំ​១៩៣០-១៩៤០)។ នៅក្នុងឆ្នាំ ១៩៤៥​ អំបិលដែលផលិតបានមានបរិមាណតិចជាង ១០ ០០០​ តោន ដោយតម្រូវការនៅក្នុងស្រុកក្នុងពេលនោះមានបរិមាណប្រហែលពី ១៦ ០០០ តោន ទៅ ១៧ ០០០ តោន/ឆ្នាំ។
  • អំបិលកំពតកែប​ គឺជាផលិតផលដែលផលិតដោយដៃ​​ តាមបែបប្រពៃណីដែលមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ និងប្រើប្រាស់តែការរំហួតទឹកសមុទ្រដោយកម្តៅថ្ងៃ និងខ្យល់។ វាជាផលិតផលធម្មជាតិ ដែលសម្បូរសារធាតុខនិជ។ វាមានរសជាតិ មិនសូវប្រៃ ផ្អែមតិចៗ ស្រាលស្រទន់ ឆ្ងាញ់ គួរជាទីពេញចិត្ត។​ មិនមានការប្រើប្រាស់សារធាតុគីមីអ្វីទាំងអស់ នៅក្នុងដំណើរការផលិត និងកែច្នៃ ដែលនាំឪ្យប៉ះពាល់ដល់សុខភាព។ នៅគ្រប់ដំណាក់កាលនៃដំណើរការ​   ផលិត និងកែច្នៃ ត្រូវបានត្រួតពិនិត្យគុណភាពយ៉ាងត្រឹមត្រូវ ដោយ សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពតកែប ដើម្បីធានាបាននូវអនាម័យខ្ពស់ សុវត្តិភាព និងទទួលបានគ្រាប់អំបិលដែលមានគុណភាពល្អ។
  • អំបិលកំពតកែប គឺជាផលិតផលខ្មែរតែមួយគត់ដែលត្រូវបានគេឲ្យឈ្មោះថាជា ត្បូងពណ៌ស។ អំបិលកំពតកែប ផលិតឡើងនៅក្នុងតំបន់ភូមិសាស្រ្តជាក់លាក់មួយ ដែលផ្សារភ្ជាប់ទៅនឹងមាតាធម្មជាតិ តាមរយៈការរួមផ្សំរវាងទឹកសមុទ្រស្អាត ពន្លឺព្រះអាទិត្យ ខ្យល់ និងដីខ្សាច់នៅក្នុងស្រែអំបិល។ ដោយមានការត្រួតពិនិត្យគុណភាព និងអនាម័យត្រឹមត្រូវ ធ្វើឲ្យអំបិលកំពតកែប អាចរក្សារ ប្រវត្តិសាស្រ្ត ប្រពៃណី និងវប្បធម៌ យ៉ាងសម្បូរបែបរបស់ប្រទេសកម្ពុជាខាងផ្នែកម្ហូបអាហារ។