សមាជិក
សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពតកែប
សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពតកែបមានតួនាទី និងភារកិច្ចដូចខាងក្រោម៖
រៀបចំសៀវភៅបន្ទុក និងចុះបញ្ជីការពារផលិតផលអំបិលកំពតកែប ក្រោមច្បាប់ស្តីពី “ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ” របស់ព្រះរាជាណាចក្រកម្ពុជាបង្កើនទំនាក់ទំនង និងការសហការរវាងផលិតករឬអ្នកកែច្នៃ ប្រតិបត្តិករ អង្គការ និងស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយ និងលើកតម្កើងកិត្តិនាមផលិតផលអំបិលកំពតកែបដោយការបង្កើនគុណភាព និងទប់ស្កាត់ការក្លែងបន្លំផលិតផលគ្រប់គ្រងគុណភាពអំបិលកំពតកែបរៀបចំ និងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដើម្បីធានាគុណភាពអនុលោមតាមសៀវភៅបន្ទុក និងប្រភពដើមផលិតផលស្វែងរក និងសហការជាមួយអង្គភាពត្រួតពិនិត្យពីខាងក្រៅបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពសមាជិកសមាគមអំពីខ្លឹមសារសៀវភៅបន្ទុក ដើម្បីអាចផលិតអំបិលកំពតកែប ទៅតាមបទដ្ឋានបច្ចេកទេសដែលមានចែងក្នុងសៀវភៅបន្ទុកពិនិត្យ និងសម្រេចសំណើសុំចូលជាសមាជិក សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប របស់ផលិតករឬអ្នកកែច្នៃ និងប្រតិបត្តិករ ដែលមានបំណងចង់ប្រើសញ្ញាសម្គាល់របស់ សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែបធ្វើបច្ចុប្បន្នភាពនៃបញ្ជីគណនេយ្យផលិផលដោយប្រើទិន្នន័យដែលផ្តល់ឲ្យដោយផលិតករឬអ្នកកែច្នៃ និងអាជីវករ ដែលទិញ និងលក់ផលិតផលអំបិលកំពតកែបថែរក្សាបញ្ជីផលិតករឬអ្នកកែច្នៃ និងប្រតិបត្តិករ ដែលទទួលស្គាល់ដោយភ្នាក់ងារ ឬស្ថាប័នត្រួតពិនិត្យពីខាងក្រៅ និងផ្តល់ព័ត៌មានដល់សមាជិក ភ្នាក់ងារ ឬស្ថាប័នត្រួតពិនិត្យ និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ទៅតាមការស្នើសុំចាត់វិធាការទៅតាមផ្លូវច្បាប់ដើម្បីការពារទប់ទល់នឹងការក្លែងបន្លំផលិតផល
តើនរណាជាសមាជិករបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពតកែប?
សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពតកែបបានប្រមូលផ្ដុំអ្នកពាក់ពន្ធ័ក្នុងវិស័យអំបិលកំពតកែបក្នុងដំបូលតែមួយ៖
ផលិតករអំបិលអន្តរការី ឬ អ្នកជំនួញសហគមន៍អ្នកផលិតអំបិលក្រុមហ៊ុនកែច្នៃ វេចខ្ចប់ ធ្វើទីផ្សារ និងនាំចេញ